វីរភាពដែលមិនសូវមានអ្នកស្គាល់ ការពារធនធានធម្មជាតិ និងអត្តសញ្ញាណ
ជីវប្រវត្តិនៃវីវៈជន និងបុព្វបុរសជនជាតិដើមភាគតិចជាច្រើនរូប ដែលបានពលីបូជាជីវិតដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ មិនសូវត្រូវបានគេកត់ត្រា ឬទទួលស្គាល់ទូលំទូលាយឡើយ។ សម្រាប់ពួកគាត់នឹងសហគមន៍ ព្រៃឈើមិនមែនត្រឹមជាទ្រព្យសម្បត្តិធម្មតាប៉ុណ្នោះទេ ប៉ុន្តែវាជាអាយុជីវិត ដួងវិញ្ញាណ និងអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច ព្រមទាំងជាដង្ហើម រស់នៅរបស់មនុស្សជាតិយើងទាំងមូលផងដែរ។

ជាក់ស្ដែង នៅតំបន់ការពារធម្មជាតិជាំពេនគឺជាតំបន់ធម្មជាតិ មួយកន្លែងដែលសម្បូទៅដោយព្រៃឈើនឹងទេសភាពដ៏ល្អស្រស់ត្រកា លមួយមិន ត្រឹមតែសម្បូរទៅដោយជីវចម្រុះប៉ុណ្ណោះទេប៉ុន្តែសម្រាប់ តំបន់តំបន់នេះថែមទាំងជាបេះដូងនៃវប្បធម៌រួមជាមួយអត្តសញ្ញាណ និង ជាដួងព្រលឹងរបស់ជនជាតិដើមកួយផងដែរ។
ជារៀងរាល់ឆ្នាំមានភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប តែងតែមកតំបន់នេះទ ស្សកិច្ច សិក្សាស្វែងយល់អំពីទំនៀមទម្លាប់វប្បធម៌ និងប្រពៃណីជនជាតិដើមកួយ ដែលមានការផ្សារភ្ជាប់ និងមានទំនាក់ទំនងយ៉ា ងជិតស្និទ្ធជាមួយធនធានធម្មជាតិ។ ទោះជាយ៉ាងណាភ្ញៀវភាគច្រើនមិនសូវបានដឹងរឿង រាវពីបុព្វហេតុប្រវត្តិសាស្ត្រនៃតំបន់នេះជីវប្រវ ត្តិរបស់វីរៈជន និងបុព្វបុរសដែលបានបូជាជីវិ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិនោះឡើយ។
លោកតា ញាណ វង គឺជាចាស់ព្រឹទ្ធាចារ្យជនជាតិដើមកួយមួយរូបនិងជាអ្នក ការពារព្រៃឈើដ៏សកម្មផងដែរនៅភូមិបង្កើនផលឃុំរមទមស្រុករវៀងខេត្តព្រះវិហារ។ លោកតាកើតនៅឆ្នាំ ១៩៤៤ ក្នុងគ្រួសារកសិករដែលរស់នៅដោយការធ្វើស្រែចម្ការ។
ហើយជាគ្រួសារជនជាតិដើមកួយ ដែលមានឈាមជ័រក្នុងការចូលរួមថែរក្សា ការពារព្រៃឈើ និងធនធានធម្មជាតិ។ លោកតាព្រឹទ្ធាចារ្យ ញាណ វង បានទទួលមរណភាព ដោយជរាពាធ នៅជន្មាយុ ៨២ឆ្នាំ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ (ប្រភពអង្គការកួយហៃ)។

កាលលោកតាព្រឹទ្ធា-ចារ្យ នៅមានព្រះជន លោកគឺបុគ្គលមួយរូបដែលបានឆ្លងកាត់បទពិសោធន៍ជីវិតយ៉ាងច្រើនរាប់មិនអស់ ចាប់ពីការ ឆ្ភ្លើលងកាត់នូវភ្នក់ភ្លើងសង្គ្រាម ការផ្លាស់ទីលំនៅជាច្រើនលើកច្រើនសារ រហូតដល់ការឆ្លងកាត់ភាពលំបាក និងការតស៊ូក្នុងជីវិតប្រចាំថ្ងៃ។ បន្ទាប់ពីរបប ប៉ុល ពត ដួលរលំ លោកបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍នៅក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិដែលជាមូលដ្ឋាននៃជីវិត និងអត្តសញ្ញាណជនជាតិដើមកួយ។
ជាក់ស្តែង លោកតាព្រឹទ្ធាចារ្យ ព្រមទាំងចាស់ទុំជនជាតិដើមកួយជាច្រើនរូបទៀត បានយកអាយុជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនធ្វើជាអាវុធ ក្នុងការការពារតំបន់ ការពារធម្មជាតិជាំពេន ដែលបច្ចុប្បន្នបានក្លាយជាតំបន់អេកូទេសចរណ៍បែបសហគមន៍ដ៏មានសក្តានុពល នៅកណ្ដាលនៃខេត្តព្រះវិហារ។ តំបន់ដែលលោកតាធ្លាប់រស់នៅ មានធនធានធម្មជាតិសម្បូរបែប ប៉ុន្តែត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់។ ដោយមិនអាចមើលឃើញព្រៃឈើបាត់បង់ដោយមិនអើពើបាននោះ លោកតា រួមជាមួយចាស់ទុំ និងយុវជនសហគមន៍ បានសម្រេចចិត្តបោះជំរុំរស់នៅក្នុងព្រៃ នៅចន្លោះឆ្នាំ ២០១៧–២០១៨ ដើម្បីការពារព្រៃឈើ ដែលកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ទោះបីត្រូវលះបង់ភាពសុខសាន្ត និងជីវិតគ្រួសារផ្ទាល់ខ្លួនក៏ដោយ។
វីរៈភាព និងការលះបង់របស់លោកតាព្រឹទ្ធាចារ្យ និងក្រុមការងារ មិនត្រឹមតែមានអត្តថន័យ និងតម្លៃសម្រាប់សហគមន៍ជនជាតិកួយ និងជនជាតិដើមភាគតិចផ្សេងៗទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈ- សំខាន់សម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំង- មូល ដោយរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការការពារជីវចម្រុះ រក្សាស្ថេរភាពនៃព័ន្ធអេកូឡូស៊ី ការ សម្រែសម្រួលអាកាសធាតុ ការផ្កល់ជាកាបូនសម្រាប់លក់ចូលរួមអភិវឌ្ឍសង្គមជាតិ ប្រកបដោយប្រសិទ្ធ- ភាព និងចីរភាព។

លើសពីនេះ លោកតាព្រឹទ្ធាចារ្យ គឺជាចាស់ទុំ ដែលមានចំណេះដឹងជនជាតិដើមយ៉ាងជ្រៅជ្រះ ដូចជា ការប្រើប្រាស់ភាសាជនជាតិដើមកួយបានច្បាស់លាស់ ការរៀបចំពិធីសែនព្រេន ជំនាញនៃការប្រមូលផលអនុផល ពីព្រៃឈើការផលិតចន្លុះសម្រាប់បំភ្លឺនាពេលរាត្រី និងប្រើប្រាស់ក្នុងពិធីសែន- ព្រេនតាមបែបពៃណីផ្សេងៗ របស់ជនជាតិដើមកួយជាដើម។ ជាពិសេសលោកក៏ជាបុគ្គលដ៏សំខាន់ក្នុងការចូលរួមផ្ទេរចំណេះដឹងជនជាតិដើមយើង ទៅកាន់យុវជន និងកូនចៅជំនាន់ក្រោយ ដែលជាអ្នកបន្តវេនទៀតផង។
ពេញមួយជីវិត លោកតាព្រឹទ្ធាចារ្យបានប្រើជីវិតរួមរស់ជាមួយព្រៃឈើ សម្រាប់ព្រៃឈើ និងដើម្បីការពារព្រៃឈើ ដែលជាជម្រកចុងក្រោយរបស់លោក និងប្រដក មានសារៈសំខាន់ និងគុណតម្លៃ មិនអាចខ្វះបានសម្រាប់សហគមន៍ មនុស្សជាតិ និងប្រជាជាតិទាំងមូល។ ដោយសារការប្តេជ្ញាចិត្ត ការលះបង់ និងគុណូបការៈរបស់លោក និងចាស់ទុំជាច្រើនរូបទៀត ព្រៃឈើរបស់យើងបាននៅរក្សាការពារបានគង់វង្សស ម្រាប់ពួកយើង និងកូនចៅជំនាន់ក្រោយៗទៀត។
អត្ថបទដោយ៖ សមាជិក ស.យ.ជ.ក

Previous Post