ជីវប្រវត្តិយុវជនជនជាតិទំពួនម្នាក់ មកពីសហគមន៍ដាច់ស្រយាល តស៊ូរៀនរហូតបានធ្វើការនៅក្រៅប្រទេស
១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក លោក ប៊ុន រិទ្ធី មានអាយុ៣០ឆ្នាំ ជាជនជាតិដើមទំពួន រស់នៅក្នុងភូមិឡាប៉ូ ឃុំយក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ លោកមានបងប្អូនចំនួនប្រាំមួយនាក់ ដោយរិទ្ធីជាកូនទីប្រាំនៅក្នុងគ្រួសារ។ រិទ្ធីបានរៀបរាប់ពីប្រវតិ្តខ្លះៗ កាលរូបលោករៀននៅថ្នាក់បឋមសិក្សា ដោយកាលនោះ លោកបានប្រាប់ថានៅពេលព្រឹកលោកបានទៅសិក្សាហើយពេលរសៀលលោកបានទៅជួយឳពុកម្ដាយធ្វើចំការដោយ សាតែគ្រួសារមានជីវភាពលំបាកមិនសូវជាធូធារ ដែលតម្រូវឱ្យរិទ្ធីឆ្លៀតពេលពីការសិក្សាជួយគ្រួសារ...



