info@ciyanet.org +855 97 913 3330 St.460, Toultumpoung 2, Phnom Penh

Posts by Whathana What

ដំណើរផ្លាស់ប្ដូរ ពីក្មេងប្រុសមកពីជនបទនិងជាជនជាតិដើមគ្រឹង តស៊ូជំនះរៀនសូត្ររហូតទទួលបានក្របខណ្ឌជាគ្រូបង្រៀន

១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក ស៊ុយ សានិត ជាជនជាតិដើមភាគតិចគ្រឹង មានអាយុ៣៥ឆ្នាំលោករស់នៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរី។ លោកមានបងប្អូនចំនួន៤នាក់ លោកជាកូនច្បងគេបង្អស់នៅក្នុងគ្រួសារ។ លោកបានចូលរៀននៅថ្នាក់សាលាបឋមសិក្សាឡាបាន សៀក ខេត្តរតនគិរី នៅក្នុងឆ្នាំ២០០០។ សានិតបានមើលឃើញថាសម្រាប់រូបលោក នឹងយុវជនជនជាតិដើមភាគតិចជំនាន់នោះ មិនសូវទទួលបានការអប់រំទេ ដោយសារតែកត្តាជាច្រើនដែលពាក់ព័ន្ធជាមួយនិងមធ្យោបាយសម្រាប់ធ្វើដំណើរមានការពិបាក ជាពិសេសបញ្ហាសេដ្ឋកិច្ចគ្រួសារមិនសូវជាធូធារ...

ជីវប្រវត្តិយុវជនជនជាតិទំពួនម្នាក់ មកពីសហគមន៍ដាច់ស្រយាល តស៊ូរៀនរហូតបានធ្វើការនៅក្រៅប្រទេស

១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក លោក ប៊ុន រិទ្ធី មានអាយុ៣០ឆ្នាំ ជាជនជាតិដើមទំពួន រស់នៅក្នុងភូមិឡាប៉ូ ឃុំយក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ លោកមានបងប្អូនចំនួនប្រាំមួយនាក់ ដោយរិទ្ធីជាកូនទីប្រាំនៅក្នុងគ្រួសារ។ រិទ្ធីបានរៀបរាប់ពីប្រវតិ្តខ្លះៗ កាលរូបលោករៀននៅថ្នាក់បឋមសិក្សា ដោយកាលនោះ លោកបានប្រាប់ថានៅពេលព្រឹកលោកបានទៅសិក្សាហើយពេលរសៀលលោកបានទៅជួយឳពុកម្ដាយធ្វើចំការដោយ សាតែគ្រួសារមានជីវភាពលំបាកមិនសូវជាធូធារ ដែលតម្រូវឱ្យរិទ្ធីឆ្លៀតពេលពីការសិក្សាជួយគ្រួសារ...

ដំណើរផ្លាស់ប្តូរ ពីក្មេងប្រុសមកពីជនបទ តស៊ូជំនះរៀនសូត្រ និងឆ្លងកាត់បទពិសោធន៍ជីវិតរហូតបានក្លាយជាមន្ត្រីគម្រោងនៅស្ថាប័នមួយកន្លែង។

១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក លោក វន ចន្ថា ជាជនជាតិដើមភាគតិចកួយ មកពីខេត្តព្រះវិហារ មានអាយុ២៩ឆ្នាំ។ មុនពេលទទួលបានការគាំទ្រ និងស្នាក់នៅពី CIYA ការរស់នៅ និងការសិក្សារៀនសូត្ររបស់លោក ពោរពេញដោយការលំបាក។ ចន្លោះពីថ្នាក់ទី៨ ដល់ទី១២ លោកត្រូវខិតខំរកប្រាក់ចំណូលដោយខ្លួនឯង ដើម្បីគាំទ្រការសិក្សា និងការចំណាយប្រចាំថ្ងៃបន្ថែមពីការជួយបន្តិចបន្តួចពីគ្រួសារ។...

ដំណើរផ្លាស់ប្តូររបស់យុវជនជនជាតិចារ៉ាយម្នាក់ ជំនៈឧបសគ្គ ក្លាយជាយុវជនគំរូដល់យុវជនជំនាន់ក្រោយ

១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក លោក សេវ ថត់ ជាយុវជនជនជាតិដើមភាគតិចចារ៉ាយ មានវ័យ ២៣ឆ្នាំ មកពីសហគមន៍ដាច់ស្រយាលមួយនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ ថត់កើតក្នុងគ្រួសារមួយដែលមានជីវភាពលំបាក ដោយពឹងផ្អែកលើការធ្វើស្រែចម្ការតាមរដូវកាល ហើយគ្រួសារមិនមានលទ្ធភាពផ្គត់ផ្គង់ឱ្យគាត់បន្តការសិក្សាបន្ទាប់ពីវិទ្យាល័យ។ ដោយរស់នៅឆ្ងាយពីទីប្រជុំជន គ្រួសារខ្វះខាត ប្រឈមមុខនឹងបញ្ហាជាច្រើន ថត់មានអារម្មណ៍មិនប្រាកដប្រជាអំពីអនាគតរបស់គាត់ ហើយជឿថាការអប់រំកម្រិតខ្ពស់គឺហួសពីលទ្ធភាពរបស់គាត់។ ២. ពេលទទួលបានការគាំទ្រពី...