info@ciyanet.org +855 97 913 3330 St.460, Toultumpoung 2, Phnom Penh

វីរភាពដែលមិនសូវមានអ្នកស្គាល់ ការពារធនធានធម្មជាតិ និងអត្តសញ្ញាណ

ជីវប្រវត្តិនៃវីវៈជន និងបុព្វបុរសជនជាតិដើមភាគតិចជាច្រើនរូប ដែលបានពលីបូជាជីវិតដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ មិនសូវត្រូវបានគេកត់ត្រា ឬទទួលស្គាល់ទូលំទូលាយឡើយ។ សម្រាប់ពួកគាត់នឹងសហគមន៍ ព្រៃឈើមិនមែនត្រឹមជាទ្រព្យសម្បត្តិធម្មតាប៉ុណ្នោះទេ ប៉ុន្តែវាជាអាយុជីវិត ដួងវិញ្ញាណ និងអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច ព្រមទាំងជាដង្ហើម រស់នៅរបស់មនុស្សជាតិយើងទាំងមូលផងដែរ។ ជាក់ស្ដែង នៅតំបន់ការពារធម្មជាតិជាំពេនគឺជាតំបន់ធម្មជាតិ មួយកន្លែងដែលសម្បូទៅដោយព្រៃឈើនឹងទេសភាពដ៏ល្អស្រស់ត្រកា លមួយមិន ត្រឹមតែសម្បូរទៅដោយជីវចម្រុះប៉ុណ្ណោះទេប៉ុន្តែសម្រាប់ តំបន់តំបន់នេះថែមទាំងជាបេះដូងនៃវប្បធម៌រួមជាមួយអត្តសញ្ញាណ និង...

ដំណើរផ្លាស់ប្តូរពីក្មេងប្រុសកំសត់រសាត់អណ្តែតដល់ទីក្រុងភ្នំពេញទាំងគ្រួសារជួបការលំបាក ជំនះតស៊ូរហូតរៀនចប់ថ្នាក់បរិញ្ញាបត្រ។

១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក លក្ខិណា ជាយុវជនជនជាតិដើមភាគតិចកួយ កើតក្នុងទឹកដីនៃខេត្តព្រះវិហារ និងជាខេត្តដែលមានព្រំប្រទល់ជាប់ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងខេត្តសៀមរាប។ យុវជន លក្ខិណា កើតក្នុងគ្រួសារមួយដែលមានជីវភាពខ្វះខាត ដែលសេដ្ឋកិច្ចរបស់ពួកគាត់ គឺពឹងផ្អែកទាំងស្រុងទៅលើការធ្វើស្រែចម្ការ ដាំស្រូវ និងអាស្រ័យផលលើធនធានធម្មជាតិ ព្រៃឈើជាដើម។ លក្ខិណា ជាកូនទី២ដែលមានសមាជិកគ្រួសារចំនួន៥នាក់ ក្នុងនោះមានបងប្អូនស្រី២នាក់...

ដំណើរផ្លាស់ប្តូរ ពីក្មេងប្រុសមកពីជនបទ តស៊ូជំនះរៀនសូត្រ និងឆ្លងកាត់បទពិសោធន៍ជីវិតរហូតបានក្លាយជាមន្ត្រីគម្រោងនៅស្ថាប័នមួយកន្លែង។

១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក លោក វន ចន្ថា ជាជនជាតិដើមភាគតិចកួយ មកពីខេត្តព្រះវិហារ មានអាយុ២៩ឆ្នាំ។ មុនពេលទទួលបានការគាំទ្រ និងស្នាក់នៅពី CIYA ការរស់នៅ និងការសិក្សារៀនសូត្ររបស់លោក ពោរពេញដោយការលំបាក។ ចន្លោះពីថ្នាក់ទី៨ ដល់ទី១២ លោកត្រូវខិតខំរកប្រាក់ចំណូលដោយខ្លួនឯង ដើម្បីគាំទ្រការសិក្សា និងការចំណាយប្រចាំថ្ងៃបន្ថែមពីការជួយបន្តិចបន្តួចពីគ្រួសារ។...