យុវជនជនជាតិដើមបន្ដវេន ក្នុងយុគសម័យឌីជីថល
ក្លាន ណារិត គឺជាអ្នកបង្កើតមាតិកាជនជាតិដើមវ័យក្មេង ដែលមានចិត្តចូលចិត្តបង្កើតមាតិកាថ្មីៗ និងបានសម្រេចនូវជំហានសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងភាសារបស់ជនជាតិដល់អ្នកទស្សនាច្រើន។ តាមរយៈវីដេអូច្នៃប្រឌិតនៅលើទីតទុក (TikTok) ដែលមានអ្នកតាមដានប្រមាណជា ២០ម៉ឺននាក់ និងហ្វេសប៊ុក (Facebook) ជាមួយអ្នកតាមដាន ជិត ២០ ម៉ឺននាក់ដែរ។ ណារិត ជាយុវជនមានឈាមជ័រជាជនជាតិចារ៉ាយ មកពីស្រុកអណ្តូងមាស...









