info@ciyanet.org +855 97 913 3330 St.460, Toultumpoung 2, Phnom Penh

យុវជនជនជាតិដើមបន្ដវេន ក្នុងយុគសម័យឌីជីថល

ក្លាន ណារិត គឺជាអ្នកបង្កើតមាតិកាជនជាតិដើមវ័យក្មេង មានដើមកំណើតជាជនជាតិចារ៉ាយ មកពីខេត្ដរតនគិរី [រូបភាព៖ RITH JARAI]

ក្លាន ណារិត គឺជាអ្នកបង្កើតមាតិកាជនជាតិដើមវ័យក្មេង ដែលមានចិត្តចូលចិត្តបង្កើតមាតិកាថ្មីៗ និងបានសម្រេចនូវជំហានសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងភាសារបស់ជនជាតិដល់អ្នកទស្សនាច្រើន។ 

តាមរយៈវីដេអូច្នៃប្រឌិតនៅលើទីតទុក (TikTok) ដែលមានអ្នកតាមដានប្រមាណជា ២០ម៉ឺននាក់ និងហ្វេសប៊ុក (Facebook) ជាមួយអ្នកតាមដាន ជិត ២០ ម៉ឺននាក់ដែរ។ 

ណារិត ជាយុវជនមានឈាមជ័រជាជនជាតិចារ៉ាយ មកពីស្រុកអណ្តូងមាស នៃខេត្តរនគិរី។ លោកបានកំពុងចែករំលែកអំពីប្រពៃណី វប្បធម៌ ភាសា និងបង្ហាញពីការរស់ប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិច។ វិធីសាស្រ្តច្នៃប្រឌិតរបស់ណារិត បញ្ចូលមេរៀនមេរៀនប្រពៃណីជាមួយភាពច្នៃប្រឌិតទំនើប ធ្វើឱ្យវប្បធម៌ជនជាតិដើមគួរឱ្យចាប់អារម្មណ៍ពីសាធារណៈជនក្នុងសម័យទំនើប។ 

គួរបញ្ជាក់ផងដែរថា រយៈពេលជិត ៥ឆ្នាំ មកនេះ ណារិត ជាអ្នកផលិតភាពយន្តឯករាជ្យម្នាក់ ដែលធ្លាប់ចូលរួមផលិតឯកសារ និងចម្រៀងជាមួយផលិតកម្មធំៗ និងជាមួយស្ថាប័នជាច្រើនទៀត។

គោលបំណងនៃការបង្កើតមាតិកានេះ គ្រាន់តែធ្វើតាមក្តីស្រម៉ៃខ្លួន ដើម្បីសាធារណៈជនបានស្គាល់ពីជនជាតិដើមភាគតិចឱ្យបានទូលំទូលាយ តាមរយៈការប្រើប្រាស់ជំនាញរបស់ខ្លួនលើបណ្តាញសង្គម។ លើសពីនេះ ណារិត ចង់ឃើញយុវជនជនជាតិដើមទទួលស្គាល់ និងមានភាពក្លាហានបង្ហាញពីអត្តសញ្ញាណ និងប្រពៃណីរបស់ខ្លួនផងដែរ

ជាការពិតណាស់ តាមរយៈឥទ្ធិពលរបស់យុវជនម្នាក់នេះ មិនត្រឹមតែបង្កើនការយល់ដឹងអំពីជនជាតិដើមនៅកម្ពុជានោះទេ ប៉ុន្តែថែមទាំងបង្កើនមោទនភាពលើអត្តសញ្ញាណ និងលើកទឹកចិត្តយុវជនផ្សេងទៀតប្រើវេទិកាឌីជីថលជាឧបករណ៍សម្រាប់ការការពារ និងការលើកកម្ពស់សំឡេងជនជាតិដើមភាគតិចក្នុងសម័យឌីជីថល។

អត្ថបទដោយ៖ សមាជិក ស.យ.ជ.ក

Leave a Reply

Your email address will not be published. Required fields are marked *