ដំណើរផ្លាស់ប្តូរ ពីក្មេងប្រុសមកពីជនបទ តស៊ូជំនះរៀនសូត្រ និងឆ្លងកាត់បទពិសោធន៍ជីវិតរហូតបានក្លាយជាមន្ត្រីគម្រោងនៅស្ថាប័នមួយកន្លែង។
១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក លោក វន ចន្ថា ជាជនជាតិដើមភាគតិចកួយ មកពីខេត្តព្រះវិហារ មានអាយុ២៩ឆ្នាំ។ មុនពេលទទួលបានការគាំទ្រ និងស្នាក់នៅពី CIYA ការរស់នៅ និងការសិក្សារៀនសូត្ររបស់លោក ពោរពេញដោយការលំបាក។ ចន្លោះពីថ្នាក់ទី៨ ដល់ទី១២ លោកត្រូវខិតខំរកប្រាក់ចំណូលដោយខ្លួនឯង ដើម្បីគាំទ្រការសិក្សា និងការចំណាយប្រចាំថ្ងៃបន្ថែមពីការជួយបន្តិចបន្តួចពីគ្រួសារ។...


