ដំណើរផ្លាស់ប្តូររបស់យុវជនជនជាតិចារ៉ាយម្នាក់ ជំនៈឧបសគ្គ ក្លាយជាយុវជនគំរូដល់យុវជនជំនាន់ក្រោយ
១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក លោក សេវ ថត់ ជាយុវជនជនជាតិដើមភាគតិចចារ៉ាយ មានវ័យ ២៣ឆ្នាំ មកពីសហគមន៍ដាច់ស្រយាលមួយនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ ថត់កើតក្នុងគ្រួសារមួយដែលមានជីវភាពលំបាក ដោយពឹងផ្អែកលើការធ្វើស្រែចម្ការតាមរដូវកាល និងមិនមានលទ្ធភាពផ្គត់ផ្គង់ឱ្យគាត់បន្តការសិក្សាបន្ទាប់ពីវិទ្យាល័យ។ ដោយរស់នៅឆ្ងាយពីទីប្រជុំជន គ្រួសារខ្វះខាត ប្រឈមមុខនឹងបញ្ហាជាច្រើន ថត់មានអារម្មណ៍មិនប្រាកដប្រជាអំពីអនាគតរបស់គាត់ ហើយជឿថាការអប់រំកម្រិតខ្ពស់គឺហួសពីលទ្ធភាពរបស់គាត់។ ២. ពេលទទួលបានការគាំទ្រពី...


