ដំណើរផ្លាស់ប្តូររបស់យុវជនពីកូនកសិករក្លាយទៅជា អ្នកសិក្សាប្លង់ ស្ថាបត្យកម្មឯករាជ្យ របស់សហគមន៍ជនជាតិដើម
១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក លោក ផ្លាន សុខជា ជាយុវជនជនជាតិដើមភាគតិចទំពួន មានអាយុ២៤ឆ្នាំ មានដើមកំណើតមកពីដែនដីនៃភូមិភាគឦសានខេត្តរតនគិរី។ បច្ចុប្បន្ន លោកប្រកបមុខរបរជាអ្នកឯករាជ្យ ហើយលោកទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញស្ថាបត្យកម្ម និងនគរោបនីវិទ្យា ពីសាកលវិទ្យាល័យន័រតុន កាលពីឆ្នាំ២០២៤ នាពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា លោកក៏ជាសមាជិកស្នូល និងជាអតីតអ្នកតំណាងបណ្តាញសមាជិកយុវជនប្រចាំខេត្ដរតនគិរី...


