info@ciyanet.org +855 97 913 3330 St.460, Toultumpoung 2, Phnom Penh

ជីវប្រវត្តិផ្លាស់ប្តូរពីក្មេងស្រីជនជាតិដើមភាគតិចម្នាក់ មកពីជនបទ ជំនៈឧបសគ្គ តស៊ូរៀនសូត្ររហូតអាចបានការងារល្អធ្វើនៅរាជធានីភ្នំពេញ។

១. មុនទទួលបានការគាំទ្រពី ស.យ.ជ.ក កញ្ញា ស្រីវី ជាជនជាតិដើមភាគតិចពូនង នាងមានអាយុ២២ឆ្នាំ និងមានស្រុកកំណើតនៅភាគឦសាននៃឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ បញ្ហាប្រឈមក្នុងនាមជាយុជនជនជាតិដើមភាគតិចដែលមកពីតំបន់ដាច់ស្រយាល ឆ្ងាយពីទីក្រុង ឆ្ងាយពីទីប្រជុំជន ឆ្ងាយពីសាលារៀន មន្ទីពេទ្យ ដែលជាហេតុធ្វើឱ្យមានការលំបាកខ្លាំង សម្រាប់យុវជនជនជាតិដើមភាគតិចក្នុងការសិក្សារៀនសូត្រ និងការស់នៅផ្សេងៗ។ កត្តាគួបផ្សំពីជីវភាពក្នុងគ្រួសារ និងឆ្ងាយពីសាលារៀន...